ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៤ ម៉ោង ២៣:០៧:០៦ | បានអាន 597
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន

ជាតិ​ជា​ម្ដាយ​គ្រប់​រូប មិន​ដែល​មាន​ម្ដាយ​ណា​ដែល​មិន​គិត​ដល់​កូន មិន​នឹក​កូន​នោះ​ទេ ម៉ែ​តែង​នឹក​កូន​គិត​កូន​រហូត​ហើយ​គ្រប់​ពេល​ដែល​ម៉ែ​នឹក​កូន ទឹក​ភ្នែក​របស់​ម៉ែ​តែង​ស្រក់​ហូរ​មក​ជានិច្ច ព្រោះ​ម៉ែ​ស្រឡាញ់​កូន ម៉ែ​ត្រូវ​ការ​កូន។ ក្នុង​ពេល​ដែល​កូន​ឃ្លាត​ឆ្ងាយ​ពី​ម៉ែ ឬ​ពេល​ដែល​កូន​មិន​នៅ​ជិត​ម៉ែ ក្នុង​ទ្រូង​ម៉ែ​តឹង​ណែន​ចង្អៀត អួល​អាក់​ព្រោះ​ម៉ែ​នឹក​កូន​ខ្លាំង​ណាស់។

ក្នុង​ចិត្ត​របស់​ម៉ែ​តែង​នឹក​កូន​ជានិច្ច តែ​ក្នុង​ចិត្ត​របស់​កូន​ខ្លហ​មិន​ដែល​នឹក​ដល់​ម៉ែ​ឡើយ ទាល់​តែ​កូន​ជួប​ឧបសគ្គ​ផ្សេងៗ ឬ​ទាល់​តែ​មាន​ការងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើប​កូន​នឹក​ដល់​ម៉ែ កូន​ត្រូវ​ការ​ម៉ែ កាល​កូន​មាន​ភាព។

សប្បាយរីករាយ​ កូន​តែង​ភ្លេចម៉ែ កូន​មិន​ដែល​នឹក​ដល់​ម៉ែ​ទេ។ ចុះ​ហេតុ​អ្វី​ក៏​ចាំ​បាច់ ទាល់​តែ​មាន​ការងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើបនឹក​ដល់​ម៉ែ ម្ដេច​ក៏​មិន​នាំ​គ្នា​នឹក​ម៉ែ​គ្រប់​ពេល​វេលា​ទៅ។


តើ​កូន​មាន​ដឹង​ទេ​ថា គ្រប់​ពេល​វេលា ដែល​ម៉ែ​សប្បាយ ម៉ែ​តែង​នឹក​ដល់​កូន ម៉ែ​ចង់​ឲ្យ​កូនរបស់​ម៉ែ​មក​ចូល​រួម​សប្បាយ​ជា​មួយ​នឹង​ម៉ែ ហើយ​គ្រប់​ពេល​វេលា​ដែល​ម៉ែ​ជួប​នូវ​សេចក្ដី​ទុក្ខ​លំបាក ជា​ពិសេស​ពេល​ដែល​ម៉ែ​ឈឺ គឺ​ម៉ែ​ត្រូវ​ការ​កូន​ខ្លាំង​ណាស់ ម៉ែ​ប្រាថ្នា​ចង់​ឲ្យ​កូន​មក​មើល​ម៉ែ​ចង់​ឲ្យ​កូន​មក​ដើម្បី​ឲ្យ​ម៉ែ​ឃើញ​ មុខ ព្រោះ​ម៉ែ​នឹក​កូន​ម៉ែ​ចង់​ឲ្យ​កូន​មក​នូវ​នែប​និត្យ​ជិតម៉ែ បើ​កូន​គ្មាន​អ្វី​យក​មក​ជូន​ម៉ែ​ក៏​ហី​ទៅ​ចុះ ឲ្យ​តែ​កូន​គ្រប់​គ្នា​មក​ឲ្យ​ម៉ែ​ឃើញ​មុខ ប៉ុណ្ណឹងម៉ែ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​គ្មាន​ឡើយ។

មនុស្ស​ម្នាក់ៗ តែង​ស្រឡាញ់ និង​ហួងហែង​ជីវិត​ខ្លួន​ឯង​ណាស់ ព្រោះ​គ្មាន​អ្វី​ដែល​សំខាន់​ជា​ជាង​ជីវិត​របស់​ខ្លួន​ឯង​ឡើយ។ អ្នក​ខ្លះ​ហ៊ាន​លះបង់​អ្វីៗ​សព្វ​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​ជីវិត​របស់​ខ្លួន​ ឯង​រស់​ តែ​ចំពោះ​ម៉ែ​បែរ​ជា​ហ៊ាន​លះ​បង់ជីវិត​ខ្លួន​ឯង ដើម្បី​កូន​ទៅ​វិញ ព្រោះ​ម៉ែ​យល់​ថា ជីវិត​របស់​កូន​ជា​ជីវិត​ដ៏​សំខាន់​សម្រាប់​ម៉ែ សំខាន់​ជាង​ជីវិត​របស់​ម៉ែ​ទៅ​ទៀត។ តើ​មាន​អ្នក​ណា​ទៅ​ដែល​ហ៊ាន​លះ​បង់​ជីវិតដើម្បី​កូន​ដូច​ជា​ម៉ែ? មាន​អ្នក​ណា​ទៅ​ដែល​ល្អ​ដូច​ជា​ម៉ែ រក​មិន​បាន​សោះ​ឡើយ មាន​តែ​ម៉ែ​ទេ ដែល​នឹក​កូន គិត​កូន​គ្រប់​ពេល​វេលា ហើយ​ម៉ែ​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​កូន​ក៏​វា​ច្រើន​ណាស់​ដែរ។

សូម​កូន​ទាំង​ឡាយ យល់​ដល់​តម្លៃ​ទឹក​ភ្នែក​របស់​ម៉ែ​ដែល​ស្រក់​មក​ផង ព្រោះ​ទឹក​ភ្នែក​ស្រក់​មក គឺ​ដោយ​សារ​កូន​ប្រុស​ស្រី​គ្រប់​គ្នា។ ជីវិត​ម៉ែ​ដែល​ព្រម​តស៊ូ​ពុះពារ​រាល់​សេចក្ដី​លំបាក​ផ្សេងៗ រស់​នៅ​ក្នុង​លោក គឺ​ព្រោះ​តែ​ម៉ែ​មាន​កូន កូន​គឺ​ជា​អ្នកដែល​ធ្វើ​ឲ្យ​ម៉ែ​មាន​កម្លាំង​ចិត្ត តស៊ូ​រាល់​ឧបសគ្គ​ទាំង​ឡាយ ដូច្នេះ​បាន​ន័យ​ថា កូន​គឺ​ជា​មនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​ម៉ែ សូម​កូន​អាសូរ​ទឹក​នេត្រា​ម៉ែ​ផងណា៎ កូន ណា៎។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
អត្ថបទអប់រំខ្លី
ស្តីអំពី៖ អាទិភាពពុទ្ធសាសនាក្នុងបុណ្យបាប (សូមចូលទៅកាន់ - បណ្ណាល័យ - អត្ថបទអប់រំខ្លី )...
គតិធម៌សាកលទី៦២
ការប្រឡងមានជាប់មានធ្លាក់ តែសំខាន់ពេលដែលអ្នកធ្លាក់ គួរមើលចំណុចខ្សោយរបស់អ្នក ដើម្បីឱកាសជោគជ័យពេលក្រោយ។...
អត្ថបទអប់រំខ្លី
ស្តីអំពី៖ ទសពិធរាជធម៌ (ចូលទៅកាន់បណ្ណាល័យ - អត្ថបទអប់រំខ្លី -  ទំពរ័ទី២ )...
បទអប់រំខ្លី
បទអប់រំខ្លី ស្តីអំពី៖ អនិច្ចាបញ្ញាវន្តខ្មែរ ក្នុងថ្ងៃ៨កើត ខែជេស្ឋ ព.ស.២៥៦០ ត្រូវនឹងថ្ងៃអង្គារ៏ ទី១២ ឆ្នាំ២០១៦ ផ្សាយចេញពីវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ខេត្តបន្ទាយមានជ័យ   ...
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន ជាតិ​ជា​ម្ដាយ​គ្រប់​រូប មិន​ដែល​មាន​ម្ដាយ​ណា​ដែល​មិន​គិត​ដល់​កូន មិន​នឹក​កូន​នោះ​ទេ ម៉ែ​តែង​នឹក​កូន​គិត​កូន​រហូត​ហើយ​គ្រប់​ពេល​ដែល​ម៉ែ​នឹក​កូន ទឹក​ភ្នែក​របស់​ម៉ែ​តែង​ស្រក់​ហូរ​មក​ជានិច្ច ព្រោះ​ម៉ែ​ស្រឡាញ់​កូន ម៉ែ​ត្រូវ​ការ​កូន។ ក្នុង​ពេល​ដែល​កូន​ឃ្លាត​ឆ្ងាយ​ពី​ម៉ែ ឬ​ពេល​ដែល​កូន​មិន​នៅ​ជិត​ម៉ែ ក្នុង​ទ្រូង​ម៉ែ​តឹង​ណែន​ចង្អៀត អួល​អាក់​ព្រោះ​ម៉ែ​នឹក​កូន​ខ្លាំង​ណាស់។ ...
ស្តាប់​វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត (បាត់ដំបង)
វិទ្យុព្រះពុទ្ធសាសនាកម្ពុជរដ្ឋ (សៀមរាប)
វិទ្យុមេត្តា (វត្តនិគ្រោធវ័ន ហៅគល់ទទឺង)
ផ្សាយផ្ទាល់​ (អគ្គបណ្ឌិត ប៊ុត-សាវង្ស)
វត្ត​មណី​រតនា​រាម​ (ភិក្ខុវជិរប្បញ្ញោ សាន-សុជា)
វត្តនិគ្រោធវ័ន (ភិក្ខុសុវណ្ណជោតោ ភួង-សុវណ្ណ)
ទូរទស្សន៍មេត្តា (Metta TV)
វិដេអូផ្សាយផ្ទាល់ (ចាន់ សុជន)
សម្លេងទើបស្តាប់ថ្មីៗ
23
82
14
80
12
64
4
55
វិដេអូទើបទស្សនាថ្មីៗ
បណ្តាញសង្គម
សិ្ថតិអ្នកចូលទស្សនា
ថ្ងៃនេះ ៣៨៥
ម្សិលមិញ ១៦៥
សរុប ២០៥,១៥៩
ចំនួនស្តាប់សម្លេងព្រះធម៌ 11,497 (ទាញយក ១២១,៧៦៨)
ចំនួនទស្សនាវវិឌីអូព្រះធម៌ ២,០៥៤
ចំនួនអានសៀវភៅ ១,៨៩៧ (ទាញយក ៣៤,២៤៦)
ចំនួនអត្ថបទដែលបានអាន ៤៤,៨១៧ ដង
វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំ បុស្បូវ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ
រក្សាសិទ្ធិ © ២០១៤. រក្សាសិទ្ធគ្រប់យ៉ាង.