អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​ធម៌​អសប្បុរស​ទេ
ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៤ ម៉ោង ២៣:១៥:១៣ | បានអាន 613
អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​
ធម៌​អសប្បុរស​ទេ

ពាក្យ​ថា ធម៌ មាន​ន័យ​ថា សភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បាន​បុណ្យ​ ហើយ​នឹង​បាប។

ធម៌​ស រមែង មាន​រស​ជាតិ​ផ្អែម​ដ៏​បរិសុទ្ធ តែ​ធម៌​ខ្មៅ​រមែង​មាន​រស់​ជាតិ​លាយ​ឡំ​ច្រើន​ណាស់។

បើ​តាម​ការ​ស្ទាប​ស្ទង់ និង វិភាព មើល​ទៅ​លើ​ដួង​ចិត្ត​នៃ​មនុស្ស​គ្រប់​គ្នា គ្មាន​នរណា​ម្នាក់​ដែល​ចង់​បាន​អ្វី​ដែល​មិន​ល្អ​ឡើយ គឺ​​ សុទ្ធ​តែ​ចង់​បាន​ល្អ​គ្រប់​គ្នាពោល​ដោយ​ខ្លី ឆ្អិត​ស៊ី ចៅ​បោះ​ចោល។

ធម៌​អសប្បុរស មិន​មែន​ជា​ផែន​ទី​សម្រាប់​ចង្អុល​(តម្រង់​) ប្រាប់​ផ្លូវ​នៃ​ការ​រួច​ចាក​ទុក្ខ​ឡើយ តែ​វា​គឺ​ជា​ប្រភព​នៃ​បញ្ហា ឬ ចំណង​ ឬ ជា​រនាំង​បិទ​បាំង​មិន​ឲ្យ​យើង​មើល​ឃើញ​នូវ​ធម៌​របស់​សប្បុរស​ទៅ​វិញ។

កាល​ណា បើ​យើង​មើល​មិន​ឃើញ​នូវ​ធម៌​នៃ​ជនដែល​ជា​អ្នក​អស់​កិលេស​ហើយ​នោះ យើង​គ្រប់​គ្នា​ក៏​មិន​អាច​នឹង​រួច​ចាក​ទុក្ខ​ទៅ​បាន​ឡើយ។

សភាវៈ​លក្ខណៈ​នៃ​ជនពាល មិន​មែន​យើង​អាច​នឹង​មើល​ឃើញ​បាន​ងាយៗ​នោះ​ទេ តែ​ពិបាក​សម្រាប់​អ្នក​មិន​ចេះ​គឺ​មើល​មិន​ឃើញ សម្រាប់​បណ្ឌិត​វិញ​នោះ​គឺ​ងាយ​ណាស់ ជនពាល​មាន​លក្ខណៈ​បែប​ណា មាន​អត្តចរិត​យ៉ាង​ម៉េច គឺ បណ្ឌិត​មើល​ហើយ​ដឹង​យល់​មិនអាច​បិទ​នូវ​ញាណ​របស់​បណ្ឌិត​បាន​ឡើយ។

ចំណុច​នេះ​ផង​ដែរ ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​រឿង​មាតា​និង​បិតា​ដែល​បានបង្កើត​កូន​ហើយ ពេល​ដែល​កូន​ធ្វើ​នូវ​រឿង​មិន​គប្បី ឬ កូន​មិន​ស្ដាប់​ក៏​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ស្ដី​បន្ទោស​កូន​ថា​កូន​មិន​យល់ ​ចិត្ត មាតា​បិតា​គ្រប់​រូបទាំង​ឡាយ ថា​កូន​មិន​យល់​ចិត្ត ចុះ​ខ្លួន​ជា​មាតាបិតា​វិញ តើ​យល់​ចិត្ត​កូន​បាន​ប៉ុន្មាន​ភាគរយ​ហើយ។

រី​ឯ​កូន​វិញ ពេល​មាតាបិតា​ស្ដី​បន្ទោស​ថា​មាតាបិតា​មិន​យល់​ចិត្ត ចំណែក​អ្នក​វិញ តើ​អ្នក​យល់​ចិត្ត​មាតាបិតា​បាន​ប៉ុន្មាន​ភាព​រយ​ហើយ និង តើ​អ្នក​បាន​យល់​ពី​ចិត្ត​របស់​ខ្លួន​ឯង​បាន​ប៉ុន្មាន​ភាគ​រយ​ហើយ។

មាតាបិតា​បង្កើត​បាន​តែ​រូប​រាង​កាយ​កូន​ទេ មិន​អាច​នឹង​បង្កើតនូវ​ចិត្ត​ល្អ​ឬ​មួយ​អាក្រក់​ឲ្យ​កូន​បាន​នោះ​ទេ ដូច្នេះ​ មាតាបិតា​មិន​ត្រូវ​ទាស់​ចិត្ត ចង្អៀត​ចង្អល់​ខ្វល់​គំនិត​ជា​មួយ​នឹង​កូនៗ​ខ្លាំង​ពេក​ទេ វា​នាំ​តែ​ក្ដៅ​ក្រហាយ​ចិត្ត​តែ​​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

កូន​ៗ​វិញ​ក៏​ដូច​គ្នា មិន​ត្រូវ​ក្ដៅ​ក្រហាយ​នឹង​ពុក​ម៉ែ​នៃ​ខ្លួន​ឯង​ខ្លាំង​ពេក​នោះ​ដែរ ព្រោះ​នាំ​តែ​មាន​ពៀរ​វេរា​នៅ​ក្នុង​ជីវិត​ទាំង​បច្ចុប្បន្ន និង បរលោក​ទេ។

ជា​ធម្មតា​ទេ បើ​មាន​គេ​ធ្វើ​ត្រូវ​ចិត្ត ចិត្ត​ក៏​រីករាយ​តែ​បើ​គេ​ធ្វើ​ទាស់​ចិត្ត ចិត្ត​ក៏​មិន​សប្បាយ។

នេះ​ជា​អត្ថន័យ ដែល​ខ្ញុំ​ចង់​ពោល​ប្រាប់​បន្តិច​ដូច្នេះ សូម​ពុទ្ធបរិស័ទ​ទាំង​ឡាយ ពិសេស​គឺ​មាតាបិតា​ទាំង​ឡាយ​ផង កូន​ទាំង​ឡាយ​ផង ត្រូវ​តែ​គិត។

ការ​បាន​រួច​ចាក​ទុក្ខ ព្រោះ​តែ​យើង​ឆ្លាត​បាន​មើល​ឃើញ​នូវ​ធម៌​របស់​សប្បុរស​ តែ​ការ​មើល​ឃើញ​នោះ​ទៀត​សោត សូម​ស្ដាប់​ឲ្យ​បាន មិន​មែន​ភ្នែក​ធម្មតា​ទេ​នោះ​គឺ​បញ្ញា​ចក្ខុ​ដែល​មើល​ឃើញ​ធម៌​សប្បុរស។

មំសៈ​ចក្ខុ គឺ​មើល​ឃើញ​តែ​របស់​តែ​មាន​រូប​តែ​ប៉ុណ្ណោះ វត្ថុ​ដែល​គ្មាន​រូប​មំសៈ​ចក្ខុ​មិន​អាច​មើល​ឃើញ​បាន​ឡើយ។

សូម​ព្យាយាម យល់​ធម៌​របស់​សប្បុរស​ឲ្យ​បាន​ច្រើន​ដើម្បី​បាន​នូវ​ទី​ពឹង​ដ៏​ក្សេមសម្រាប់​ខ្លួន​ឯង។

ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ថ្វី​ត្បិត​ព្រះអង្គ​ទ្រង់​បាន​យាង​ចូល​និព្វាន​ក៏​ពិត​មែន តែ​ទ្រង់​បាន​ប្រតិស្ថាន​នូវ​ព្រះធម៌​ថ្លៃ ទុក​បាន​ជាទី​ពឹង​សម្រាប់​សត្វ​លោក។
ជន ​ណា​បាន​យល់​ធម៌​របស់​សប្បុរស​ហើយ ជននោះ​មិន​ឯកោ​ឡើយ ទោះ​បី​ថា កំព្រាមាតា​បិតាបែប​ណា​ក៏​ដោយ ក៏​មិន​ឈ្មោះ​ថា​កំព្រា​ដែរ តែ​បើ​សិន​ជា​ជន​នោះ​កំព្រា​ធម៌​វិញ ទើប​ជា​មហាកំព្រា។

បើ​កំព្រាធម៌​របស់​សប្បុរស​កាល​ណា​ហើយ គឺ​គ្មាន​ផ្លូវ​នឹង​រូច​ចាក​ទុក្ខ​ទាំង​ពួង​បាន​នោះ​ទេ បើ​មិន​រួច​ផុត​ចាក​ទុក្ខ​ហើយ តើ​គ្រប់​គ្នា​ត្រូវ​កំព្រា ងងិត គ្មាន​ប្រាជ្ញា​ និង កើត​ ចាស់ ឈឺ ស្លាប់ ប៉ុន្មាន​រយ​ជាតិ​ទៀត​ទើប​រួច​ចាក​ទុក្ខ​បាន។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
គតិធម៌សាកលទី៥
បុណ្យដែលខ្លួនសន្សំល្អហើយ រមែងជាទីត្រេកអរនៃចិត្តដែលបានគិតគ្រប់ពេលវេលា។...
ដំណឹងអនុមោទនា
ថ្ងៃសៅរ៍១៣រោច ខែភទ្របទ ឆ្នាំមមែសប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) បានកាត់ខ្សែបូរឆ្លងក្នុង ពិធីបុណ្យក្លោងទ្វារ ដើម្បីវេរប្រគេនព្រះសង្ឃនាវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ទុកជាថាវរវត្ថុមួយក្នុងព្រះពុទ្ធសាសនា ក្នុងបំំណងថែរក្សានូវ វប្បធម៌និងព្រះពុទ្ធសាសនា ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៏សង្គមជាតិផង ។ សូមពុទ្ធបរសទ័ទាំងអស់ រីករាយជ្រះថ្លាក្នុង កម្មជាកុសលនេះផង សូមឲ្យព្រះពុទ្ធសាសនា រុងរឿងចម្រើន សូមឲ្យលោកទាំងមូលប្រកបដោយសន្តិភាព គ្មានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ៕.............. សូមអនុមោទនា!!!! ...
សម្រាប់សេចក្តីក្នុងជីវិត
ចង់បន្តអាយុរបស់ព្រះពុទ្ធសាសនា ត្រូវបន្តការបដិបត្តិរបស់ខ្លួន(ដោយគោរព)ចំពោះព្រះតថាគត។ To protect the Tathagata's Monastery is to protect yourself....
ដំណឹងអនុមោទនា
វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) បានកំពុងរៀបចំចាក់ដីបំពេញទីធ្លាវត្តទាំងមូល ដើម្បីរៀបចំទីធ្លានៃព្រះវិហារផង ព្រមទាំងបំពេញនូវទីទាប ដែលត្រូវបានលិចទឹក នារដូវវស្សាផង ។ ដោយហេតុខាងលើនេះ សូមពុទ្ធនរិស័ទទាំងអស់ ចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន សូមទំនាក់ទំនង Tel: 012 22 85 12       098 22 85 12...
សម្រាប់សេចក្តីសុខក្នុងជីវិត
ហេតុអ្វីនៅក្នុងបច្ចុប្បន្នជាតិនេះ កូនរបស់អ្នកបាត់បង់ជីវិតទាំងវ័យក្នេង? In this life, why does a son die young?  ...
ស្តាប់​វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត (បាត់ដំបង)
វិទ្យុព្រះពុទ្ធសាសនាកម្ពុជរដ្ឋ (សៀមរាប)
វិទ្យុមេត្តា (វត្តនិគ្រោធវ័ន ហៅគល់ទទឺង)
ផ្សាយផ្ទាល់​ (អគ្គបណ្ឌិត ប៊ុត-សាវង្ស)
វត្ត​មណី​រតនា​រាម​ (ភិក្ខុវជិរប្បញ្ញោ សាន-សុជា)
វត្តនិគ្រោធវ័ន (ភិក្ខុសុវណ្ណជោតោ ភួង-សុវណ្ណ)
ទូរទស្សន៍មេត្តា (Metta TV)
វិដេអូផ្សាយផ្ទាល់ (ចាន់ សុជន)
សម្លេងទើបស្តាប់ថ្មីៗ
70
187
24
170
25
149
7
139
វិដេអូទើបទស្សនាថ្មីៗ
បណ្តាញសង្គម
សិ្ថតិអ្នកចូលទស្សនា
ថ្ងៃនេះ ១០៦
ម្សិលមិញ ១៧១
សរុប ២២៨,៧៥៣
ចំនួនស្តាប់សម្លេងព្រះធម៌ 11,904 (ទាញយក ១៣២,៨៤៦)
ចំនួនទស្សនាវវិឌីអូព្រះធម៌ ២,០៥៩
ចំនួនអានសៀវភៅ ២,០០៣ (ទាញយក ៣៧,១៦៧)
ចំនួនអត្ថបទដែលបានអាន ៥២,៨២៧ ដង
វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំ បុស្បូវ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ
រក្សាសិទ្ធិ © ២០១៤. រក្សាសិទ្ធគ្រប់យ៉ាង.